យុទ្ធសាស្រ្ត ៥យ៉ាង ធ្វើឲ្យអ្នកក្លាយជាអ្នកមាន

យុទ្ធសាស្រ្ត ៥យ៉ាង ធ្វើឲ្យអ្នកក្លាយជាអ្នកមាន

ក្នុងមួយឆ្នាំៗមានមនុស្សជាច្រើនរកប្រាក់ប្រចំាឆ្នាំនៅមានកំរិតទាបនៅឡើយ បើប្រៀបធៀទៅនឹងអ្នកមានមួយចំនួនដែលអាចរកប្រាក់បានរាប់លានដុល្លា។ ពេលនេះ គេហទំព័ររបស់ពួកយើងសូមចែករំលែកយុទ្ធសាស្រ្តមួយចំនួន សម្រាប់អ្នកចង់បានភាពជោគជ័យ
១. ធ្វើការរយៈពេលវែង
ប្រសិនបើអ្នកចង់ទទួលបានភាពជោគជ័យក្នុងភារៈកិច្ចរបស់អ្នក អ្នកគួរតែព្យាយាមឲ្យអស់ពីសមត្ថភាព មិនមែនចេះតែធ្វើចោលៗ នោះទេ ព្រោះមុនជំនួញ ឬ ការងារនិមួយៗទាមទារការព្យាយាមរាប់ឆ្នាំឯណោះ។
២.យល់ច្បាស់ពីគោលដៅរបស់អ្នក
អ្នកត្រូវតែយល់ឲ្យច្បាស់ពីអ្វីដែលអ្នកចង់បាន ជាពិសេសគោលដៅរបស់អ្នកក្នុងការងារ។ កិច្ចការទាំងនោះ មិនមែនចេះតែទៅមុខ ដោយឯកឯងនោះទេ វាត្រូវតែមានការចូលរួមពីអ្នកនៅជុំវិញខ្លួន
ដើម្បីសម្រេចភារៈកិច្ចនិមួយៗ។ អ្នកមានតែងតែរំលឹកខ្លួនឯងឲ្យឆ្ពោះទៅមុខជានិច្ច ពួកគេមិនមែនសរសេរគោលបំណង ហើយទុកចោលនោះទេ។
៣. ដឹងពីចំណុចខ្សោយ និងធនធានខាងក្រៅ
អ្នកមាន គេមិនចំណាយពេលអត់ប្រយោជន៍ ដើម្បីកែកុនចំណុចខ្សោយនោះទេ ផ្ទុយទៅវិញ ពួកគេ ស្វែងយល់ឲ្យច្បាស់ទាំងនោះ ហើយធ្វើអ្វីដែលពួកគេចង់បាន។
៤. មានគំរោងច្បាស់លាស់
អ្នកមានទាំងអស់គ្មាននរណាម្នាក់ ធ្វើអ្វីមួយដោយគ្មានគំរោងច្បាស់លាស់នោះទេ។ មុននឹងធ្វើអ្វីមួយ ពួកគេសុទ្ធតែរៀបចំគំរោងមួយច្បាស់លាស់ នឹងដោយប្រុងប្រយ័ត្ន។ អ្នកមានទាំងនោះតែងតែដាក់ចិត្ត ដាក់កាយទៅលើអ្វីដែលពួកគេកំពុងធ្វើ។
៥. មិនបោះបង់ ទោះបីជាគោលដៅនោះសម្រចឬ មិនសម្រេចក៏ដោយ
គោលដៅនិមួយៗមិនប្រាកដថា សុទ្ធតែជោគជ័យនោះទេ។ អ្នកមានឋានៈកិត្តិយស មិនដែរបោះបង់គំរោងរបស់ពួកគេនោះទេ ពួកគេតែងតែខំប្រឹងទៅមុខជានិច្ច ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ។ ពួកគេព្យាយាម ខំប្រឹងប្រែង
ដើម្បីឈានទៅដល់ចំណុចរឹតតែខ្លាំង។ បើយើងក្រឡេកទៅមើលអ្នកធម្មតាវិញ គ្រាន់តែរៀបចំគំរោងហើយ មិនទាន់នឹងជោគជ័យខ្លាំងក្លាផង​ បែបជាទុកចោល។